អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ​ចង់​ទិញ​ក្លឹប Crystal Palace ​តម្លៃ​២០០​លាន​ផោន​

លោកThaksin Shinawatra ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ​ចង់​ទិញ​ក្លឹប​នៅ​លីគ​អង់គ្លេស Crystal Palace ​ក្នុង​តម្លៃ​ប្រមាណ​២០០​លាន​ផោន​។

លោក Thaksin ​បាន​ទិញ​ក្លឹប Man City ​នៅ​ឆ្នាំ​២០០៧ ​មុន​ពេល​លោក​លក់​ក្លឹប​នេះ​វិញ​នៅ​ឆ្នាំ ២០០៨ ​ឱ្យ​ទៅ​ក្រុម Abu Dhabi United Group ។ ដោយ​ឡែក​នៅ​ពេល​នេះ ​ប្រភព​នៅ​ថៃ​បាន​បញ្ជាក់​ថា​លោក​កំពុង​ទាក់ទង​ទិញ​ក្លឹប​ថ្មី​មួយ​ទៀត​ហើយ​នៅ​អង់គ្លេស គឺ Crystal Palace ។

លោក  Mitti Tiyapairat ​ប្រធាន​ចាត់ការ​ទូទៅ​ក្លឹប Chiangrai United ​នឹង​ទទួល​បន្ទុក​លើ​ការ​គ្រប់គ្រង​ក្លឹប Crystal Palace ​នោះ ប្រសិន​បើ​លោក Thaksin ​ទិញ​យក​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​នេះ​មែន។ ប្រភព​នៅ​អង់គ្លេស​មួយ​ចំនួន​ក៏​បាន​បញ្ជាក់​ដែរ​ថា ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទិញ​យក​ក្លឹប​បាន ​ត្បិត​អី​ម្ចាស់​ក្លឹប​បច្ចុប្បន្ន​បាន​ដាក់​លក់​ជា​ច្រើន​លើក​មក​ហើយ៕ប្រភព៖ Foxsportsasia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT