ខ្សែប្រយុទ្ធ Antoine Griezmann បានចេញវីដេអូ អរគុណអ្នកគាំទ្រនិងបុគ្គលិកក្លឹប Atletico Madrid ទាំងអស់ និងប្រកាសជាផ្លូវការចំពោះការចាកចេញរបស់ខ្លួនហើយ។
ការប្រកាសចាកចេញនេះដែរ គឺស្របពេលជាមួយគ្នាដែលក្រុម FC Barcelona ចង់បានខ្សែប្រយុទ្ធស្រាប់។ បើតាមប្រភពនៅអេស្ប៉ាញតម្លៃខ្លួនរបស់កីឡាករបារាំងរូបនេះគឺ១០៤លានផោន ហើយក្រុមអ្នកមានបុណ្យនឹងចុះកុងត្រាយកតែម្ដង នៅថ្ងៃទី១ខែមិថុនាខាងមុខនេះ។
Antoine Griezmann បានចេញវីដេអូលាមួយ អមជាមួយពាក្យជាច្រើនដូចជា៖ “បន្ទាប់ពីបានជួបថ្នាក់ដឹកនាំ និងអ្នកចាត់ការមក ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ខ្ញុំសម្រេចចិត្តចាកចេញហើយ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។ វាមិនមែនជារឿងងាយស្រួលទេក្នុងការចាកចេញ ប៉ុន្តែនេះជាអ្វីដែលខ្ញុំត្រូវធ្វើ ហើយខ្ញុំអរគុណអ្នកគាំទ្រទាំងអស់ ក្នុងរយៈពេល៥ឆ្នាំមកនេះ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET
.@AntoGriezmann: “Han sido cinco años increíbles; muchas gracias por todo, os llevo en el corazón”. pic.twitter.com/9XorY05u1T
— Atlético de Madrid (@Atleti) May 14, 2019