[ផ្លូវការ] Pep ឈ្នះ​ពាន​នាម​ជា​អ្នកចាត់ការ​ល្អ​ដាច់​គេ​នៅ Premier League ២០១៨/១៩

នៅ​ព្រឹត្តិការណ៍ League Managers Association កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ លោក Pep Guardiola ​ត្រូវ​បាន​ចុច​ឈ្មោះ​ជា​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​ ២០១៨/១៩ នៅ Premier League ដែល​លោក​បាន​ទទួល​ពាន​នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា ជាមួយ​នឹង​ពាន PL នៅ​ក្លឹប Manchester City។

ក្រុម​របស់​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​លើក​ពាន​នៅ​ប្រកួត​បញ្ចប់​នៅ​លទ្ធផល ៤-១ ទៅ​លើ​ក្លឹប Brighton ​ដែល​យក​បាន ៩៨ ពិន្ទុ ជា​លំដាប់​ពិន្ទុ​ខ្ពស់​បំផុត​ទី​ពីរ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​ក្របខ័ណ្ឌ​អង់គ្លេស។

តាម​រយៈ​សារ​មួយ​ចំនួន ក្រោយ​ឈ្នះ​ពាន​បុគ្គល​នេះ លោក Pep និយាយ៖ “វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ ដោយ​ខ្ញុំ​ចង់​ចែករំលែក​ជាមួយ​កីឡាករ​របស់​ខ្ញុំ ​ព្រោះ​យើង​បាន​តតាំង​រាល់​គ្រប់​បណ្តា​អ្នកចាត់ការ​ទាំង​អស់​នៅ Premier League ជា​ពិសេស​លោក Jurgen Klopp ដែល​យើង​តស៊ូ​រហូត​មក​ដល់​ទី​បញ្ចប់”។ ប្រភព: AllFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT