គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​ ៣ដាន់​និយាយ​អំពី​សក្ដានុពល​គុន​ចម្រុះ​នៅ​កម្ពុជា

គ្រូ​បង្វឹក​ Fernando Salvador ​​ដែល​គេ​ស្គាល់​ថា​​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ ៣ ដាន់​​លើ​ក្បាច់​គុន​ជីជិតស៊ូ​នោះ​​​បាន​រួម​ចំណែក​ជួយ​បង្ហាត់​បង្ហាញ​គុន​ចម្រុះ​ដល់​​ក្រុម​កីឡាករ​កម្ពុជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ​និង បង្ហើប​​ពួក​គេ​មាន​សក្ដានុពល​ផ្នែក​កីឡាករ​គុន​ចម្រុះ​ (MMA) ខណៈ​​ដែល​​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​យ៉ាង​​សកម្ម​លើ​​​កីឡា​គ្រប់​ប្រភេទ។

​គ្រូ​បង្វឹក​ដែល​​បាន​ហ្វឹកហាត់​ជា​មួយ​គ្រូ​គុន​ស្ថាបនិក​ MMA នៅ​សហរដ្ឋ​អាមេរិក​រូប​នេះ​​ថ្លែង​ថា​ ៖«​ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ធ្វើ​ការ​​ជា​មួយ​ក្រុម​កីឡាករ​នៅ​ទីនេះ (កម្ពុជា)​ ជា​ពិសេស​ជា​មួយ​គ្រូ​បង្វឹក​​​នៅ​ក្លិប​ Cambodian Top Team បច្ចុប្បន្ន​ លោក​ ហ៊ុន ច័ន្ទរាជ្យ។ ​ក្នុង​នោះ​ខ្ញុំ​បាន​​ចូលរួម​បង្ហាត់​ ស សី ដែល​ឈ្នះ​ ២ ​ដង​ នៅ​​សង្វៀន​ ONE Championship​ និង ឈ្នះ​ចុង​ក្រោយ​លើ​កីឡាករ​ឥណ្ឌូណេស៊ី Victorio Senduk ហើយ ​រួម​ចំណែក​ជួយ​បង្ហាត់​ ចាន់ សំអាត​ និង​ Emmanuel Onyedikachi នៅ ONE : WARROIR SERIES ផង​ដែរ។ ​ជា​មួយ​គ្នា​​នោះ​ ខ្ញុំ​បាន​​ជួយ​បង្ហាត់​ រិន សារ័ត្ន​ ​ពេល​ឡើង​សង្វៀន​ចំនួន​ ៣ ប្រកួត ​និង ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ Mario Wirawan។ ​ជ័យជម្នះ​បាន​មក​ពី​ប្រឹងប្រែង​រួម​គ្នា និង​ ​ការ​ហ្វឹកហាត់​ខ្លាំងក្លា»។​ គ្រូ​បង្វឹក​ដែល​មាន​បទពិសោធន៍​លើ​​​​ក្បាច់គុន​ជាង​ ៣០ ឆ្នាំ​មក​នេះ​បាន​គូស​បញ្ជាក់​ថា ​កីឡាករ​ទាំង​អស់​​មាន​សក្ដានុពល​​​នា​ពេល​បច្ចុប្បន្ន​ និង អនាគត​ ​ពេល​ទទួល​បាន​ការ​ហ្វឹកហាត់​ដ៏​ត្រឹម​ត្រូវ​ ហើយ​មិន​យូរ​​ប៉ុន្មាន​គេ​នឹង​​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ជានិច្ច​​បើ​សិន​មិន​បោះ​បង់​​ការ​ខិត​ខំ។ ​

គ្រូ​បង្វឹក​ ជីជិត​ស៊ូ​ និង គុន​ចម្រុះ​សញ្ជាតិ​អាមេរិក​រូប​នេះ​​ ​បង្ហាត់​នៅ​ក្លិប​ Prokout ​ប៉ុន្តែ​នេះ​ត្រូវ​​បាន​បិទ​ទ្វារ​នា​ពេល​ថ្មីៗ។ ​យ៉ាង​ណា​ក្ដី​ ​លោក​​ក៏​បង្ហាត់​កីឡាករ​ និង កីឡាការិនី​ជា​ហូរហែ​ដើម្បី​សុខភាព​ពេល​ពួក​ទាក់ទង​​​លោក​រួម​ទាំង​ជួយ​ប្រឹក្សា​យោបល់​ដើម្បី​ឲ្យ​កីឡាករ​មិន​អាជីព​ និង ​ទាំង​​អាជីព​​​សម្រេច​បំណង​របស់​ពួកគេ។​ ​​គ្រូ​បង្វឹក​វ័យ​ ​​៤៩ ឆ្នាំ​​បង្ហើប​ថា​ លោក​​កំពុង​ពិភាក្សា​​ និង មាន​គម្រោង​​ទាក់ទង​នឹង​​ការងារ​ MMA ជា​​មួយ​គ្រូ​បង្វឹក Alan Mccune ​របស់​ក្លិប​​ Phom Penh MMA ​​ក្នុង​ពេល​ឆាប់ៗ​នេះ ក្នុង​គោល​​ដៅ​រួម​ចំណែក​បង្កើន​​ភាព​​រីក​ចម្រើន​គុន​ចម្រុះ​នៅ​កម្ពុជា។​

លើស​ពី​នេះ​ទៅ​ទៀត​ លោក​​បាន​​សរសើរ​ដល់​ ​ចាន់ រតនា​ ​ជា​អ្នក​ប្រកួត​ MMA ដ៏​អស្ចារ្យ​ម្នាក់​​តំណាង​ឲ្យ​កម្ពុជា​តាម​រយៈ​ការ​​ទទួល​ជ័យជម្នះ​ថ្មីៗ​នេះ​​ ២​ដង​​ជាប់​គ្នា​នៅ​ ONE Championship។ រតនា ​ហ្វឹកហាត់​ល្អ​​ តម​អាហារ ​និង ​មាន​ការ​គាំទ្រ​​​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ជា​ពិសេស​​គ្រូ​បង្វឹក​ Lorenzo ​បាន​​រួម​ចំណែក​​ធំ​ធេង​​ដល់​​ភាព​ជោគជ័យ​នេះ។

​គួរ​ដឹង​ដែរ​ថា​ ​​លោក​ Fernando Salvador បាន​បង្ហាត់​​ចំបាប់​តាំង​ពី​ឆ្នាំ​ ១៩៨៩​ ​ហើយ​បន្ទាប់​មក​ទៀត​បន្ត​ទៅ​បង្ហាត់​ ជីជិត​ស៊ូ (Jiujitsu) និង​ គុន​ចម្រុះ​(MMA) ​ដល់​បច្ចុប្បន្ន។ ​គ្រូ​បង្វឹក​​​​​សញ្ជាតិ​អាមេរិក​​បាន​​មក​​បង្ហាត់​​គុន​ចម្រុះ​​នៅ​កម្ពុជា​រយៈ​ ​​១​ ឆ្នាំ​ និង​ ៥​ ខែ​មក​ហើយ៕

  • គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​ ៣ដាន់​និយាយ​អំពី​សក្ដានុពល​គុន​ចម្រុះ​នៅ​កម្ពុជា