ប្រធាន​ក្លឹប Liverpool ៖ យើង​នឹង​ឈ្នះ​ពាន Premier League ​ឆ្នាំ​ក្រោយ

លោក Tom Werner ​ប្រធាន​ក្លឹប Liverpool ​ថា​ថ្នាក់​ដឹក​នាំ​ទាំង​អស់​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​អ្វី​ដែល​លោក Klopp ​សម្រេច​បាន​នៅ​ឆ្នាំ​នេះ​ហើយ ​ហើយ​ឆ្នាំ​ក្រោយ​ក្រុម​នេះ​នឹង​លើក​ពាន​មិន​ខាន​។

លោក Klopp ​បាន​ដឹក​នាំ​ក្រុម Liverpool ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ដោយ​ចាញ់​ពិន្ទុ​ក្រុម Man City ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​វិញ ​ហង្ស​ក្រហម​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវ​លេង​ទល់​ក្រុម Spurs ​ហើយ ​នៅ​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

 

 

ការ​ធ្វើ​បាន​ល្អ​នា​រដូវ​កាល​នេះ ​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ​ត្បិត​អី​ចាយ​លុយ​ច្រើន​ប៉ុន្តែ​ក្រុម​ទាំង​មូល​ពិត​ជា​លេង​ល្អ​មែន។ លោក Tom Werner ​ដែល​ជា​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ថា​នឹង​បន្ដ​គាំទ្រ​អ្វី​ដែល​លោក Klopp ​ត្រូវ​ការ​បន្ដ​ទៀត​នា​រដូវ​កាល​ក្រោយ។ ថ្នាក់​ដឹក​នាំ​ក្រុម ​ជឿ​ជាក់​ថា​នា​រដូវ​កាល​ក្រោយ​នេះ ​ក្រុម Liverpool ​នឹង​លើក​ពាន​រង្វាន់ English Premier League ​មិន​ខាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT