ក្រុម Manchester City បានការពារតំណែងជើងឯក Premier League រដូវកាលនេះបានសម្រេចហើយ ដោយលើសពិន្ទុក្រុមលេខ២ Liverpool ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។
ទន្ទឹមនឹងការជោគជ័យក្នុងលីគ ប៉ុន្តែបរាជ័យនៅ Champions League នេះដែរ ថ្នាក់ដឹកនាំរបស់ក្រុម Man City នៅតែបន្ដទុកចិត្តលើលោក Pep ដដែល ហើយបន្ដផ្ដល់ប្រាក់ដល់២០០លានផោន ដើម្បីទិញកីឡាករថ្មីមកពង្រឹងក្រុមថែមទៀត។ ទឹកប្រាក់២០០លានផោននេះដែរ លោក Pep អាចនឹងចំណាយដើម្បីទិញយកកីឡាករ៤នាក់។
៤នាក់នោះ រួមមានខ្សែការពារម្នាក់ ខ្សែបម្រើម្នាក់ និងប្រយុទ្ធម្នាក់។ Rodri របស់ក្រុម Atletico Madrid ត្រូវបានគេដឹងថាជាជម្រើសទី១ ដើម្បីយកមកជំនួសតំណែង Fernandinho ដែលមានវ័យ៣៤ឆ្នាំទៅហើយ។ ស្របពេលម្នាក់ទៀតគឺ Houssem Aouar របស់ក្លឹប Lyon ។ ចំណែកខ្សែការពារវិញ គឺ Matthijs de Ligt កីឡាករឆ្នើមរបស់ Ajax ដែលកីឡាករនេះតម្រូវឱ្យ Man City ប្រជែងជាមួយក្រុមជាច្រើនទៀត។
ដោយឡែកសម្រាប់ខ្សែប្រយុទ្ធវិញ គឺ Luka Jovic របស់ក្រុម Frankfurt ។ ខ្សែប្រយុទ្ធម្នាក់នេះ ក៏ត្រូវបានគេដឹងកំពុងមានទំនាក់ទំនងជាមួយក្រុម Real Madrid ដែរ ក្នុងការផ្លាស់ទៅលេងនៅអេស្ប៉ាញ។ ប្រសិនបើ Man City ចង់បានក៏ត្រូវចំណាយមិនតិចដែរ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET