ពានរង្វាន់ Champions League រដូវកាល ២០១៨/១៩ ក្លឹប Juventus បានរបូតសារជាថ្មីត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ខណៈពានដែលជោគជ័យកន្លងទៅគឺបន្តច្រំដែលជាមួយ Serie A។ យ៉ាងណាមិញតាមការមើលឃើញរបស់អតីតជើងចាស់នៅសេះបង្កង់លោក Andrea Pirlo បានសង្កត់ធ្ងន់ថាក្លឹបចាំបាច់ត្រូវទិញអ្នកថ្មីដើម្បីមកជួយជ្រោមជ្រែង។
លោក Pirlo មានប្រសាសន៍ថា៖ “ខ្ញុំគិតថាក្លឹបត្រូវការទិញយក Isco ព្រោះយើងកំពុងស្ថិតនៅកម្រិតមួយផ្សេងទៀត តែយើងចាំបាច់ត្រូវឈ្នះពានរង្វាន់ Champions League ខណៈតំបន់បម្រើគឺចាំបាច់ត្រូវតែពង្រឹង”។
លោកសង្កត់ធ្ងន់៖ “ប្រហែលជាក្រុមរបស់លោក Allegri កំពុងខ្សោយគុណភាពលេងនៅតំបន់កណ្តាល ហើយការដែលទិញ Ronaldo មក គឺមិនមានមធ្យោបាយដើម្បីកាត់បាល់ទៅដល់ជើងរបស់គាត់បានឡើយ បែបនេះតំបន់បម្រើត្រូវការចាំបាច់ដើម្បីឆ្ពោះទៅការតតាំង Champions League”។
រំឭកថានៅ CL រដូវកាល ២០១៩/២០ បច្ចុប្បន្នរកបានប៉ុន្មានក្រុមបណ្តើរៗហើយ មានតាំងពីនៅលីគអេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង រុស្ស៊ីជាដើម ខ្លះសុទ្ធសឹងមានឈ្មោះកក់កៅអីនៅវគ្គចែកពូលហើយស្រេច។ ប្រភព:Sportskeeda
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET