Real Madrid ​ស្នើ​ឱ្យ Spurs ​យក Bale ​ទៅ​វិញ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក៏​បាន​

ក្រុម Real Madrid ​បាន​ស្នើ​ឱ្យ​ក្រុម Spurs ​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ​ទៅ​លេង​នៅ​អង់គ្លេស​វិញ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​តម្លៃ​ត្រឹម​តែ​១០​លាន​ផោន​ប៉ុណ្ណោះ។​

ក្រុម Real Madrid ​បាន​ដាក់​លក់​កីឡាករ​វែល​ខាង​លើ ប៉ុន្តែ​មិន​មាន​ក្រុម​ណា​មួយ​ចង់​បាន​នោះ​ទេ។ បើ​ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក៏​ដោយ ព្រោះ​ក្រុម​អធិរាជ​ស​ទាមទារ​តម្លៃ​ខ្លួន​រូបគេ​ខ្ពស់​ខ្លាំង​ពេក។ ដោយសារ​តែ​ក្លឹប​ត្រូវ​បញ្ចេញ​គេ​ជា​ដាច់​ខាត​ហើយ ទើប​ពេល​នេះ​មាន​ដំណឹង​មក​ថា​ក្រុម​របស់​លោក Zidane ​បាន​ស្នើ​ឱ្យ Spurs ​ខ្ចី​ជើង Bale ​ទៅ​លេង​នៅ​អង់គ្លេស​វិញ។ ​ការ​ខ្ចី​ជើង​នោះ​ដែរ ​គឺ​តម្រូវ​ឱ្យ Spurs ​បង់​ឱ្យ Real ​១០​លាន​ផោន​ផង​ដែរ។

ការ​មិន​ចង់​ទុក Bale ​នេះ​ដែរ គឺ​ដោយសារ​តែ​រូបគេ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​ក្នុង​ក្រុម Real Madrid ​ប៉ុន្តែ​បែរ​ជា​លេង​មិន​ល្អ ​និង​ត្រូវ​អង្គុយ​កៅអី​បម្រុង​ជាប់​ទៀត។ ដូច្នេះ​ជម្រើស​ល្អ​បំផុត​សម្រាប់ Real ​គឺ​មាន​តែ​ឱ្យ​ក្រុម​ដទៃ​ខ្ចី​ជើង ឬ​លក់​ចេញ​តែ​ម្ដង ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ចូល៕ប្រភព៖Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT