លោក Chris Hughton ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការរបស់ក្លឹប Birghton ដែលចន្លោះពេលមួយថ្ងៃក្រោយក្លឹបមួយនេះបរាជ័យនៅលទ្ធផល ៤-១ ទល់នឹងក្រុមការពារជើងឯក Manchester City។
Brighton បានបញ្ចប់លទ្ធផលនៅចំណាត់ថ្នាក់ទី ១៧ នារដូវកាល ២០១៨/១៩ នេះ ដោយទម្រង់លេងហាក់មានការធ្លាក់ចុះ រហូតជំរុញឲ្យប្រធានក្លឹបលោក Tony Bloom សម្រេចលើការចាកចេញរបស់ Hughton តែម្តងទៅ។ ១០ ប្រកួតចុងក្រោយរបស់លោកមិនស្គាល់ជ័យជម្នះសូម្បីមួយ ដែលជាសញ្ញាដ៏អាក្រក់បំផុតសម្រាប់ក្លឹប។
មិនតែប៉ុណ្ណោះសម្រាប់ជំនួយការលោក Paul Trollope និងគ្រូដឹកនាំក្រុមទីមួយលោក Paul Nevin ក៏បានចាកចេញក្នុងពេលតែមួយនេះដូចគ្នា។ សព្វថ្ងៃក្លឹបមិនទាន់ប្រកាសពីបេក្ខភាពអ្នកថ្មីដែលត្រូវមកដឹកនាំនៅឡើយ។ ប្រភព: Sportskeeda
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET