លោក Jurgen Klopp បានដឹកនាំហង្សក្រហម Liverpool ឲ្យឈរនៅចំណាត់ថ្នាក់ទី ២ នៅក្របខ័ណ្ឌ Premier League ចាញ់តែមួយពិន្ទុគត់ធៀបនឹងមេឃខៀវ ស្របពេលនៅ Champions League ក្រុមរបស់លោកកំពុងចាំតតាំងនាវគ្គផ្តាច់ព្រ័ត្រ។
យ៉ាងណាមិញបើនិយាយពីចំណូលប្រចាំឆ្នាំ ត្បិតអីលោក Klopp អាចរាប់ចូលជាអ្នកចាត់ការកំពូលមួយរូប តែបើធៀបនឹងចំណូលដែល Ole Gunnar Solskjaer ទទួលបានគឺនៅទាបជាងទៅវិញទេ។ តាមប្រភពក្រៅស្រុកបានឲ្យដឹងថា Ole អាចរកបានខ្ទង់ ៧,៥ លានផោនក្នុងមួយឆ្នាំ បន្ទាប់ពីលោកចុះកុងត្រា ៣ ឆ្នាំជាមួយ Manchester United។
ទំហំប្រាក់ប៉ុណ្ណេះគឺពាក់កណ្តាលធៀបនឹងលោក Jose Mourinho ដែលជាអតីតគ្រូចាស់ ប៉ុន្តែច្រើនជាងលោក Jurgen Klopp ដែលទទួលបានត្រឹម ៧ លានផោនប៉ុណ្ណោះពីក្លឹប Liverpool។ រំឭកថាហង្សនឹងត្រូវតតាំង Tottenham នាវគ្គផ្តាច់ព្រ័ត្រ CL ក្នុងថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៩។ ប្រភព៖ FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET