ខ្សែប្រយុទ្ធRobin van Persie បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ ក្រោយពីចំណាយពេលក្នុងអាជីពនេះជិត២០ឆ្នាំ។
Van Persie បានប្រកាសចូលនិវត្តន៍កាលពីយប់មិញ ក្នុងការប្រកួតដែលរូបគេលេងឱ្យ Feyenoord ដែលជាក្លឹបតាំងពីក្មេងរបស់ខ្លួន។ យ៉ាងណាមិញ ចំពោះលទ្ធផលវិញមិនសមប្រកបឡើយ ពោលគឺពួកគេចាញ់ក្រុម ADO Den Haag ក្នុងលទ្ធផល ២-០។ កីឡាករវ័យ៣៥ឆ្នាំត្រូវបានអ្នកគាំទ្របង្ហាញការគោរពខ្លាំង ដោយដាក់ Banner យ៉ាងធំ “Legends are Forever”។
អតីតខ្សែប្រយុទ្ធ Arsenal ខាងលើនេះ បានក្លាយជាកីឡាករហុល្លង់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគកំពូលអង់គ្លេស ១៤៤គ្រាប់ គ្រាដែលរូបគេលេងឱ្យកាំភ្លើងធំ និង Manchester United ។ Van Persie ចូលលេងឱ្យ Arsenal នៅឆ្នាំ ២០០៤ មុនទៅលេងឱ្យ Man Utd នៅឆ្នាំ២០១២។ នៅឆ្នាំ២០១៥ រូបគេបានផ្លាស់ទៅលេងនៅ Fenerbahce មុនពេលលេងឱ្យ Fegenoord នៅឆ្នាំ២០១៨៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET