ក្រុម Juventus បានប្រើប្រាស់ឯកសណ្ឋានថ្មីរបស់ខ្លួនក្នុងការប្រកួតទល់ក្រុម Roma កាលពីយប់មិញនេះ ប៉ុន្តែលទ្ធផលបែរជាចាញ់ក្នុងលទ្ធផល ២- ០ វិញ។
សេះបង្កង់បានលើកពានលីគកំពូលអ៊ីតាលីរួចហើយ ខណៈដែលការប្រកួតទល់ក្រុម Roma នេះ គ្រាន់តែលេងបង្គ្រប់កិច្ចប៉ុណ្ណោះ។ យ៉ាងណាមិញក្នុងប្រកួតយប់មិញ ពួកគេក៏បានបង្ហាញពីឯកសណ្ឋានថ្មីរបស់ខ្លួនផងដែរ ដើម្បីត្រៀមរដូវកាលខាងមុខនេះ ប៉ុន្តែមើលទៅលទ្ធផលវិញ មិនល្អឡើយ។ Juventus ដែលដាក់កីឡាករពេញជើងនោះ បានបរាជ័យក្រោមថ្វីជើង Roma ២-០ ។
ការប្រកួតលីគ Serie A នៅសល់២ប្រកួតទៀត ទើបបិទបញ្ចប់ ស្របពេលក្រុម Juventus ២ប្រកួតនៅសល់នេះនឹងប៉ះក្រុម Atalanta និង Sampdoria ៕ប្រភព៖Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET