អ្នក​គាំទ្រ Man Utd ​ស្រែក​ឱ្យ​លោក Solskjaer  ​ចុះ​ចេញ​ពី​តំណែង​

ជា​រឿង​អាម៉ាស់​មួយ​ដែល​ក្រុម Manchester United ​លេង​ចាញ់​ក្រុម​បាត​តារាង Cardiff City ​ក្នុង​លទ្ធផល​ដល់​ទៅ​២-០ ​នា​ការ​ប្រកួត​ចុង​ក្រោយ​ពាន​រង្វាន់ English Premier League ។

ក្រុម Man Utd ​ដែល​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន​នោះ ​ហាក់​មិន​មាន​ឱកាស​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ​បែរ​ជា​ត្រូវ​ក្រុម Cardiff ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២​គ្រាប់​វិញ​ដែរ​នោះ។ កត្តា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ ​រហូត​ស្រែក​ឱ្យ​លោក Solskjaer ​ចាកចេញ​ពី​តំណែង​ទៅ ​ព្រោះ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ​ខ្សែ​បម្រើ Paul Pogba ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ស្ដី​បន្ទោស​ដែរ ចំពោះ​ទម្រង់​លេង​មិន​ល្អ​របស់​ខ្លួន ហើយ​តែងតែ​ចេញ​ឮ​ពាក្យ​ចាកចេញ​ពី Old Trafford ​រហូត​បែប​នេះ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT