លទ្ធផលសម្រេចនៃពានរង្វាន់ស្បែកជើងមាស Golden Boot ប្រចាំរដូវកាល ២០១៨/១៩ នៅ Premier League បានប្រកាសកាលពីយប់មិញ បន្ទាប់ពីបិទការប្រកួតនៅជុំទី ៣៨ រួចរាល់។ ឆ្នាំនេះប្លែកដោយមិនមែនតែម្នាក់ទេ ផ្ទុយទៅវិញមានដល់ ៣ រូបប្រជែងស្មើគ្រាប់បាល់គ្នា។
កីឡាករ ៣ រូបដែលបានឈ្នះរួមមាន Mohamed Salah, Sadio Mane និង Pierre-Emerick Aubameyang ដែលសុទ្ធសឹងធ្វើបាន ២២ គ្រាប់។ Salah តាមពិតទៅប៊ិះតែដែលនឹងបានឈ្នះដាច់គេ ព្រោះនាំមុខគ្រាប់បាល់ទី ២២ តាំងតែពីពេលមុន តែនៅប្រកួតចុងក្រោយខ្លួនមិនអាចរកបានសូម្បីមួយគ្រាប់។
ទៅមើល Mane និង Aubameyang ម្នាក់ៗសុទ្ធរកបាន ២ គ្រាប់ដូចគ្នាកាលពីយប់មិញ រុញឲ្យអ្នកទាំងពីរឡើងមកឈរតំណែងកំពូលស្មើ Salah ខុសអ្វីតែ Sergio Aguero រកបានត្រឹម ១ គ្រាប់នៅឈរលេខ ២។
រំឭកថាសម្រាប់រដូវកាលនេះដែរក្រុមដែលបានលើកពាន Premier League ២០១៨/១៩ គឺធ្លាក់ទៅលើក្លឹប Manchester City ដែលយកឈ្នះត្រឹម ១ ពិន្ទុគត់។ ប្រភព: Standard
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET