ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចនឹងអវត្តមានកីឡាករសំខាន់ Marcos Rashford ដោយសារតែមានបញ្ហារបួសជង្គង់អំឡុងពេលហ្វឹកហាត់។
លោក Gareth Southgate បានបញ្ជាក់ថា Rashford បានរងរបួសជង្គង់ អំឡុងពេលបិទទ្វាហ្វឹកហាត់នៅកីឡដ្ឋាន St George’s Park។ របួសនេះ កើតជាក្ដីបារម្ភសម្រាប់ក្រុមទាំងមូល ត្បិតអីកីឡាករលេងនៅក្លឹប Manchester United មួយនេះ នឹងក្លាយជាជម្រើសទី១សម្រាប់ក្រុមអង់គ្លេស លេងនៅ World Cup ឆ្នាំនេះ។
នាថ្ងៃនេះដែរ Rashford មិនអាចចូលហាត់បានឡើយ ជាមួយសមាជិកក្រុមដទៃទៀត។ គ្រូពេទ្យប្រចាំក្រុមបានបញ្ជាក់ថារូបគេត្រូវការសម្រាក ហើយអាចនឹងជាទាន់ពេលវេលាប៉ះជាមួយក្រុមទុយណេស៊ី នាថ្ងៃចន្ទសប្ដាហ៍ក្រោយ ដែលជាការប្រកួតបើកឆាក។
អង់គ្លេសស្ថិតនៅពូល G ជាមួយក្រុមទុយណេស៊ី ប៉ាណាម៉ា និងបែលហ្សិក។ ក្នុងពូលនេះដែរ មានតែបែលហ្សិកមួយទេ ដែលអាចជាឧបសគ្គដល់ក្រុមជម្រើសជាតិអង់គ្លេសខ្លាំង៕ប្រភព៖ DailyMail