ការប្រកួតលីគកំពូលអង់គ្លេស English Premier League នឹងបិទបញ្ចប់នៅរាត្រីនេះហើយ ដោយការប្រកួតទាំងអស់នឹងលេងម៉ោងដំណាលគ្នាតែម្ដង (៩យប់)។
មាន២គូដែលគេនឹងតាមដានជាងគេ គឺក្រុម Liverpool ប៉ះ Wolve ខណៈដែលក្រុម Man City ប៉ះក្រុម Brighton ។ ប្រសិនបើក្រុម Man City ឈ្នះក្រុម Brighton នោះពានរង្វាន់នឹងបានទៅលើពួកគេហើយ មិនបាច់ចាំអ៊ុតក្រុម Liverpool ឡើយ។ ប៉ុន្តែបើក្រុម Man City ចាញ់វិញ នោះក្រុម Liverpool នឹងមានឱកាសវិញ។ ផ្ទុយទៅវិញបើក្រុម Liverpool ចាញ់ នោះគ្មានអ្វីត្រូវនិយាយទៀត ពានដឹងតែបានលើ Man City ហើយ។
លោក Pep អ្នកចាត់ការក្រុម Man City បាននិយាយដាក់បម្រាមដល់បុគ្គលិកក្នុងក្លឹបទាំងអស់ថាក្នុងការប្រកួតនេះ មិនឱ្យនរណាម្នាក់អ៊ុតមើលលទ្ធផល Liverpool ឡើយ។ ការធ្វើបែបនេះ គឺចង់ឱ្យពួកគេគិតតែពីការប្រកួត Man City ទៅបានហើយ ព្រោះឱ្យតែឈ្នះ១ប្រកួតនេះទៀត គឺក្រុមដឹងតែលើកពានលីគកំពូលអង់គ្លេសហើយ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET