ខ្សែបម្រើ Ander Herrera បានសម្រេចចិត្តចាកចេញពីក្រុម Manchester United ហើយនាចប់រដូវកាលនេះ ក្រោយពីកិច្ចសន្យាថ្មីមិនអាចចរចាកើតមានឡើងបាន។កីឡាករអេស្ប៉ាញវ័យ២៩ឆ្នាំ បានចូលរួមជាមួយបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Louis van Gaal នៅឆ្នាំ២០១៤។
ចំណាយពេល៥ឆ្នាំជាមួយក្រុម Man Utd រូបគេបានសម្រេចចិត្តចាកចេញនាចប់រដូវកាលនេះហើយ ដោយអាចនឹងទៅចូលរួមជាមួយក្រុម PSG វិញ។ ថ្នាក់ដឹកនាំក្រុម Man Utd ក៏បានចរចាបន្ដកុងត្រាដែរ ប៉ុន្តែមិនអាចសម្រេចបាន។រយៈពេល៥ឆ្នាំនេះ Ander Herrera លេងបាន១៨៩ប្រកួត និងរកបាន២០គ្រាប់ ជួយក្រុមឈ្នះ FA Cup , League Cup និង Europa League ៕
ប្រភព៖ BBC
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET