ក្រុម Atletico Madrid ចង់ទិញខ្សែប្រយុទ្ធ Morata ពីក្រុម Chelsea ដាច់តែម្ដង ក្រោយពីឃើញទម្រង់លេងត្រូវជាមួយក្រុមច្រើន។
កីឡាករអេស្ប៉ាញត្រូវក្រុម AT Madrid ខ្ចីជើងពីក្រុមតោខៀវ រយៈពេល១៨ខែ។ ប៉ុន្តែដោយសារតែឃើញរូបគេបានជួយក្រុមច្រើន ទើបបានជាក្រុមរបស់លោក Simeone ចង់បានរូបគេដាច់តែម្ដង ដោយអាចនឹងចំណាយ១៥លានផោនទៀត ដើម្បីទិញយកផ្ដាច់តែម្ដង។ Morata រកបាន៦គ្រាប់ដែរ ក្នុងការប្រកួត១៦ប្រកួតកន្លងមកនេះ។
រំលឹកថា Chelsea កំពុងជាប់ពិន័យពី FIFA មិនឱ្យទិញដូរកីឡាករ២រដូវកាលឯណោះ។ ទន្ទឹមគ្នានេះ Morata ស្ថិតក្រោមការដឹកនាំរបស់ Sarri ហាក់មិនត្រូវទម្រង់ឡើយ ដូច្នេះហើយការទិញដាច់តែម្ដងរបស់ក្រុម AT Madrid អាចនឹងទៅរួចមិនខាន៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET