Pep ៖ យើង​កុំ​ផ្ដោត​លើ​ប្រកួត Liverpool ​អី ​ព្រោះ​ឱ្យ​តែ​យើង​ឈ្នះ​យើង​លើក​ពាន​ហើយ​

ក្រុម Manchester City ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ Brighton ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ប្រកួត​ចុង​ក្រោយ​ទី​៣៨។

ការ​ប្រកួត​នេះ​ប្រសិន​បើ​ឈ្នះ ​នោះ​ក្រុម Man City ​នឹង​លើក​ពាន​ហើយ ​ដោយ​មិន​បាច់​ខ្វល់​ថា​ក្រុម Liverpool ​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​លោក Pep ​និយាយ​ថា​លោក​មិន​ខ្វល់​ឡើយ​សម្រាប់​ការ​ប្រកួត​របស់​ហង្ស​ក្រហម។ អ្វី​ដែល​លោក​ខ្វល់​នោះ គឺ​ក្រុម Man City ​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត ​ទើប​អាច​យក​ពាន​រង្វាន់​បាន​ម្ដង​ទៀត​នា​រដូវ​កាល​នេះ។

“ផ្តោត​លើ​ការ​ប្រកួត​ខ្លួន​ឯង គឺ​ជា​រឿង​ល្អ​ជាង ​ទៅ​មើល​ការ​ប្រកួត​គេ។ ប្រសិន​បើ​យើង​ឈ្នះ​ហើយ ​នោះ​គ្មាន​អ្វី​ត្រូវ​ខ្វល់​ឡើយ។ ​វា​ល្អ​ប្រសិន​បើ​យើង​អាច​រក​គ្រាប់​បាល់​បាន​លឿន ប៉ុន្តែ​យើង​បាន​វិភាគ​ហើយ​ថា Brighton ​ការពារ​ល្អ​ណាស់​សប្ដាហ៍​នេះ។ ខ្ញុំ​ដឹង​ពេល​ពួកគេ​លេង FA Cup ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់​យើង”។ សម្ដី​លោក Pep ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT