លោក Pochettino អ្នកចាត់ការក្រុម Spurs បានបង្ហើបថាលោកនឹងមិនបន្ដដឹកនាំក្រុម Spurs ទៀតឡើយ ប្រសិនណាបើក្លឹបនៅមិនមានគោលដៅច្បាស់លាស់សម្រាប់រដូវកាលក្រោយ។
Spurs កាលពីរដូវកាលមុន មិនមានទិញកីឡាករណាចូលម្នាក់ឡើយ ដោយប្រើតែកីឡាករចាស់ប៉ុណ្ណោះ ព្រោះមិនមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយ ដោយសារតែធ្វើកីឡដ្ឋានថ្មីអស់ជិត១ពាន់លានផោន។ ត្បិតតែមិនចំណាយមែន ប៉ុន្តែលោក Pochettino នៅតែដឹកនាំក្រុមបានល្អដដែល ដោយអាចរក្សាខ្លួននៅ Top4 បាន ហើយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ថែមទៀត។
ធ្វើបានល្អដូច្នេះមែននារដូវកាលនេះ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បានបញ្ជាក់ហើយថាលោកនឹងមិនឆ្គួតនៅបន្ដដឹកនាំទៀតទេ បើក្លឹបមិនមានគោលដៅច្បាស់លាស់។ ការបញ្ជាក់បែបនេះ គឺលោកចង់ឱ្យក្លឹបចំណាយប្រាក់ ដើម្បីទិញកីឡាករថ្មី មកប្រជែងយកពានរង្វាន់ជាមួយក្រុមដទៃទៀត៕ប្រភព៖ Bbc