ក្រុម Arsenal និង Chelsea នឹងប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ Europa League នាថ្ងៃទី២៩ខាងមុខនេះ នៅទីក្រុង Baku ប្រទេសអាហ្សេបៃហ្សង់។
ការប្រកួតនេះដែរ ក្រុមទាំងពីរខាងលើទទួលបានសំបុត្រត្រឹមតែ៦ពាន់សំបុត្រប៉ុណ្ណោះពី UEFA ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនចូលទស្សនា។ ការឱ្យសំបុត្រតិចនេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តឡើយ ត្បិតអីនេះជាការប្រកួតលើកពាន ហេតុអ្វីខាង UEFA ផ្ដល់សំបុត្រឱ្យតិចម្ល៉េះ?
UEFA បានឆ្លើយតបទៅវិញ ចំពោះមូលហេតុឱ្យសំបុត្រតិចនេះថាខ្លាចមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ជាក់ស្ដែង អ្នកគាំទ្រនឹងត្រូវធ្វើដំណើរឆ្ងាយ ហើយមិនស្រូលឡើយ ក្នុងការទៅមើលការប្រកួតនេះ។ ដូច្នេះហើយ ទើបបានជា UEFA សម្រេចផ្ដល់សំបុត្រដល់ក្រុមទាំងពីរត្រឹម៦ពាន់សំបុត្រសម្រាប់១ក្លឹបនេះ។រំលឹកថាកីឡដ្ឋានដែលក្រុម Arsenal និង Chelsea លេងនេះ អាចផ្ទុកអ្នកគាំទ្របានដល់៦៨ ៧០០នាក់ឯណោះ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET