Lopetegui៖ ​ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​អេស្ប៉ាញ​នឹង​ធ្វើ​បាន​ល្អ​នៅ World Cup

សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ ​បាន​ប្រកាស​បណ្ដេញ​លោក Lopetegui ​ចេញ​ពី​តំណែង​កាល​ពី​ម្សិលមិញ​នេះ ​ក្រោម​ហេតុផល​ថា​បាន​លួច​ចុះ​កុងត្រា​ជាមួយ Real Madrid ​ស្ងាត់​ៗ។

ក្រោយ​ពី​ចាកចេញ​ពី​តំណែង​នេះ​ទៅ ​អតីត​គ្រូ​បង្វឹក​ Porto ​បាន​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត ប៉ុន្តែ​ខ្ញុំ​ជូន​ពរ​ពួកគេ​ឱ្យ​ជោគជ័យ​នៅ World Cup ​ឆ្នាំ​នេះ ​ហើយ​យើង​នឹង​ឈ្នះ​ពាន​រង្វាន់​ធំ​នេះ​ឱ្យ​បាន។ យើង​បាន​រៀប​ចំ​ក្រុម​យ៉ាង​ល្អ ដូច្នេះ​ខ្ញុំ​គិត​ថា​យើង​អាច​ឈ្នះ World Cup ​ឆ្នាំ​នេះ​បាន”។

នៅ​ចាំ​បាន​ថា​អំឡុង​ពេល​លោក​នៅ​ដឹក​នាំ​ក្រុម​អេស្ប៉ាញ​២​ឆ្នាំ​នេះ ​ក្រុម​ម្ចាស់​ពាន​រង្វាន់ World Cup 2010 ​នេះ ​ពិត​ជា​ខ្លាំង​មែនទែន ​ដោយ​ឆ្លង​កាត់​២០​ប្រកួត ឈ្នះ​១៤ ​ស្មើ​៦ ​មិន​ដែល​ចាញ់​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ​អេស្ប៉ាញ​រក​គ្រាប់​បាល់​បាន​៦១​គ្រាប់ ​និង​ឱ្យ​គេ​ស៊ុត​វិញ​បាន​តែ​១៣​គ្រាប់​ប៉ុណ្ណោះ៕ប្រភព៖ MARCA

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT