លោក Nuno Espirito Santo ថាក្រុម Wolves របស់លោក ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការយកឈ្នះលើក្រុម Liverpool នាប្រកួតចុងក្រោយពានរង្វាន់ English Premier League នៅថ្ងៃស្អែកនេះ។
ក្រុម Liverpool នឹងប៉ះក្រុម Wolves នាប្រកួតចុងក្រោយរបស់ខ្លួន ហើយពួកគេត្រូវការឈ្នះដាច់ខាតនាប្រកួតនេះ ដើម្បីអ៊ុតសំណាង ក្រែងក្រុម Man City ចាញ់ ពួកគេនឹងបានឱកាសលើកពានតែម្ដង។ យ៉ាងណាមិញ សម្រាប់ក្រុម Wolves វិញមិនព្រមឱ្យហង្សក្រហមឈ្នះងាយឡើយ ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតនេះ។
លោក Santo បាននិយាយមុនប្រកួតថា៖ “យើងត្រៀមជាស្រេចដើម្បីយកជ័យជម្នះ។ វាជាប្រកួតចុងក្រោយរដូវកាលនេះ ហើយយើងចង់បញ្ចេញឱ្យអស់សមត្ថភាព។ វាជាប្រកួតសំខាន់ ជាការប៉ះគ្នាដ៏ជក់ចិត្ត។ ខ្ញុំត្រៀមជាស្រេចដើម្បីជ័យជម្នះ”៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET