សុខ ធី៖ ​ខ្ញុំ​ត្រឹម B ​Rodtang ​ដល់​ A ​ឯ​ណោះ ​សមត្ថភាព​ខុស​គ្នា​

សុខ ធី ​អ្នក​ប្រដាល់​គុន​ខ្មែរ​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​កីឡាករ​ថៃ Rodtang ​ក្នុង​ការ​ប្រកួត One Championship ​នៅ​យប់មិញ​នេះ ​ដោយ​សន្លប់​នៅ​ទឹក​ទី​២។

ការ​ប្រកួត​នេះ​ហាក់​ដូច​ជា​ខុស​គ្នា​ខ្លាំង​ពី​សមត្ថភាព ​ព្រោះ​ថា Rodtang ​គ្រាន់​តែ​ចាប់​ផ្ដើម​ភ្លាម គឺ​ទាត់​និង​ម៉ាត់​យក​ៗ ​លឿន ​ធ្វើ​ឱ្យ សុខ ធី ​ហាក់​ដូចជា​គាំង​ក្បាច់​បាត់​ទៅ​ហើយ។ នៅ​ចុង​ទឹក​ទី​១ Rodtang ​មាន​ឱកាស​បាន​ទាត់​ភ្លៅ​របស់ សុខ ធី ​រហូត​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ​និង​សឹង​បោះបង់​ការ​ប្រកួត ប៉ុន្តែ​សំណាង​បាន​ដល់​ទឹក​ទាន់។ យ៉ាងណាមិញ ​ឈឺ​ជើង​ទៅ​ហើយ ​សុខ ធី ​មិន​អាច​បន្ដ​នៅ​ទឹក​២​បាន​ឡើយ ពោល​គឺ​ត្រូវ​បោះបង់​នា​ទឹក​នេះ​ឯង ព្រោះ​កីឡាករ​ថៃ​បាន​ទាត់​ជើង​និង​បន្ដ​ម៉ាត់​រហូត។

បរាជ័យ​មែន ប៉ុន្តែ សុខ ធី ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ស្ដាយ​ក្រោយ​ឡើង​ដែល​បាន​មក​ប្រកួត​ជាមួយ​កីឡាករ​កំពូល​ដូច្នេះ។ ​បើ​និយាយ​ពី​សមត្ថភាព​វិញ ​Rodtang ​ជា​កម្រិត A ​នៅ​ស្រុក​ថៃ ​ដែល​វាយ​ស៊ី​សឹង​គ្រប់​ដៃ​គូ​ទៅ​ហើយ ខណៈ​ដែល សុខ ធី ​វិញ ​ត្រឹម B ​ប៉ុណ្ណោះ៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT