• Allegri ប្រកាសចេញពី Juventus ភ្លាម ក្រុម PSG ទាក់ទងភ្លែត

    លោក Allegri ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​នេះ​ហើយ ​ក្រោយ​ដឹក​នាំ​ក្រុម​បាន​៥​ឆ្នាំ ​ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​បាន​ទាំង​៥​ឆ្នាំ ប៉ុន្តែ​មិន​មាន​វាសនា​លើក​ពាន UCL ​ឡើយ។

    បន្ទាប់​ពី​ការ​ប្រកាស​ចាកចេញ​ពី​អ៊ីតាលី​នេះ​កើត​ឡើង​ភ្លាម ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្រុម PSG ​ឯ​ណោះ ​ចង់​បណ្ដេញ​លោក​ Thomas Tuchel ​ចោល​ដែរ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​រដូវ​កាល​នេះ។ ​ក្រុម​អ្នក​មាន​បារាំង​ សម្លឹង​ឃើញ​លោក Allegri ​នេះ ​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម​វិញ​ម្ដង​នា​រដូវ​កាល​ក្រោយ។ PSG ​ក្នុង​លីគ​មិន​ពិបាក​យក​ពាន​ឡើយ ប៉ុន្តែ​គោលដៅ​ធំ​របស់​ពួកគេ​គឺ​ធ្វើ​យ៉ាង​ណា​យក​ឱ្យ​បាន​ពាន​រង្វាន់ UEFA Champions League។

    បុរស​វ័យ​៥១​ឆ្នាំ​ខាង​លើ ចាប់​អាជីព​ជា​អ្នក​ចាត់ការ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ចាកចេញ​ទៅ​ដឹក​នាំ​ក្រុម​ដទៃ​ក្រៅ​ពី​អ៊ីតាលី​នោះ​ទេ។ ​ការ​ចាកចេញ​លើក​នេះ ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​លោក ដើម្បី​ទទួល​បាន​បទ​ពិសោធ​ប្រកួត​ប្រជែង​ថ្មី​នៅ​ក្រៅ​ប្រទេស៕ប្រភព៖ Dailymail

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT