លោក Allegri អ្នកចាត់ការក្រុម Juventus បានសម្រេចចិត្តចាកចេញពីក្រុមនេះហើយ ក្រោយដឹកនាំក្រុមបាន៥ឆ្នាំ ឈ្នះពានលីគកំពូលអ៊ីតាលីបានទាំង៥ឆ្នាំ ប៉ុន្តែមិនមានវាសនាលើកពាន UCL ឡើយ។
បន្ទាប់ពីការប្រកាសចាកចេញពីអ៊ីតាលីនេះកើតឡើងភ្លាម ក៏ស្រាប់តែមានដំណឹងថាក្រុម PSG ឯណោះ ចង់បណ្ដេញលោក Thomas Tuchel ចោលដែរហើយ ក្រោយពីដឹកនាំក្រុមមិនបានល្អរដូវកាលនេះ។ ក្រុមអ្នកមានបារាំង សម្លឹងឃើញលោក Allegri នេះ ដើម្បីទៅដឹកនាំក្រុមវិញម្ដងនារដូវកាលក្រោយ។ PSG ក្នុងលីគមិនពិបាកយកពានឡើយ ប៉ុន្តែគោលដៅធំរបស់ពួកគេគឺធ្វើយ៉ាងណាយកឱ្យបានពានរង្វាន់ UEFA Champions League។
បុរសវ័យ៥១ឆ្នាំខាងលើ ចាប់អាជីពជាអ្នកចាត់ការជាង១០ឆ្នាំមកហើយ ប៉ុន្តែមិនដែលចាកចេញទៅដឹកនាំក្រុមដទៃក្រៅពីអ៊ីតាលីនោះទេ។ ការចាកចេញលើកនេះ គឺជាឱកាសល្អសម្រាប់លោក ដើម្បីទទួលបានបទពិសោធប្រកួតប្រជែងថ្មីនៅក្រៅប្រទេស៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET