Karim Benzema បានឈ្នះពានរង្វាន់ជាកីឡាករល្អបំផុតប្រចាំខែមេសា តាមរយៈសំឡេងបោះឆ្នោតពីអ្នកគាំទ្រ។ មុនចូលរួមការហ្វឹកហាត់នាថ្ងៃព្រហស្បតិ៍ Karim បានទទួលពានរង្វាន់ ‘Jugador Cinco Estrellas’ ពី Mahou ក្រោយបង្ហាញទម្រង់លេងល្អពេញមួយខែសម្រាប់ក្លឹប Real Madrid។
កីឡាករបារាំងរកបានដល់ទៅ ៧ គ្រាប់ក្នុង ៥ ប្រកួតនៃ ៦ ប្រកួតសរុបដែល Real Madrid បានតតាំងនាខែចាស់។ រំឭកថានេះជាពានលើកទី ៤ ហើយដោយកាលពីខែវិច្ឆិកា មករា និងមិនាក៏ Benzema ធ្លាប់បានជាប់ឈ្មោះនៅពានរង្វាន់នេះដូចគ្នា។
ត្បិត Real Madrid មិនសូវសម្រេចជោគជ័យជាផ្លែផ្កាធំដុំ តែខ្សែប្រយុទ្ធរូបនេះឈរឈ្មោះជាតំណែង Top Scorer ដែលរកបាន ៣០ គ្រាប់ហើយឲ្យ Los Blancos ដែលជាស្ថិតិល្អមួយសម្រាប់ជំនួសតំណែងរបស់ Cristiano Ronaldo។ ប្រភព: BeSoccer
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET