តាមការបញ្ជាក់ពីសាមីខ្លួនផ្ទាល់ Petr Cech នឹងមិនរុញរាអ្វីទាំងអស់ ត្បិតអីក្លឹប Arsenal បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Europa League នឹងមានសង្ឃឹមអាចឈ្នះពានរង្វាន់មួយនេះថែមទៀតក៏ដោយ ពោលគឺខ្លួនមានតែពាក្យថាត្រូវចូលនិវត្តន៍មួយគត់ក្នុងពេលដ៏ខ្លីខាងមុខ។
នាថ្ងៃទី ២៩ ឧសភា ២០១៩ ក៏ជាថ្ងៃចុងក្រោយដែល Cech ត្រូវនិយាយពាក្យលាជាលើកចុងក្រោយ ទាំងជាមួយអ្នកគាំទ្រថ្មីចាស់ ព្រោះខ្លួនត្រូវតតាំងអតីតក្លឹបចាស់គឺ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ។
តាមការបញ្ជាក់ពី Goal បានស្រង់សម្តីអ្នកចាំទីរូបនេះថាថ្វីខ្លួនមានឱកាសអាចលេងប៉ុន្មានឆ្នាំទៀតក៏ដោយ តែលោកមានអារម្មណ៍ថានេះជាពេលដ៏ត្រឹមត្រូវបំផុតសម្រាប់ការចាកចេញពីវិស័យបាល់ទាត់។ ប្រភព:Goal