ជាថ្មីម្ដងទៀត ក្រុមជម្រើសជាតិអង់គ្លេស បានប្រើឯកសណ្ឋានអាវធំ ដែលផលិតនៅរោងចក្រកម្ពុជាផ្ទាល់តែម្ដង មានតម្លៃ៣៥០ដុល្លារក្នុង១ឈុត។
សម្រាប់ឯកសណ្ឋានទាំងអស់នេះ ក្រណាត់ត្រូវបាននាំចូលពីក្រៅប្រទេសទាំងអស់ ដើម្បីយកមកដេរនៅកម្ពុជា។ ក្រោយពីដេររួចរាល់ហើយ ទើបដឹកតាមកប៉ាល់ត្រលប់ទៅអង់គ្លេសវិញ ដើម្បីចែកចាយបន្ដ។ ឯកសណ្ឋាននេះ ធ្វើឡើងដោយក្រុមហ៊ុន M&S ដែលមានទីតាំងនៅកម្ពុជាផ្ទាល់ ហើយមិនមែនជាលើកទី១ទេ សម្រាប់រោងចក្រនៅកម្ពុជា ដែលនាំអាវឱ្យក្រុមជម្រើសជាតិអង់គ្លេសនោះ។
លើសពីនេះទៅទៀត សូម្បីតែឯកសណ្ឋានក្លឹបបាល់ទាត់ផ្សេងៗ ដូចជា Real Madrid ជាដើមនោះ ក៏បានផលិតឡើងនៅកម្ពុជាផងដែរ មុនយកទៅចែកចាយនៅអឺរ៉ុប៕ប្រភព៖ Telegraph