តាមដានអំពីវគ្គ​ផ្ដាច់ព្រ័ត្រ UCL និង Europa League រវាងក្រុមខ្លាំងទាំង៤នៅអង់គ្លេស

ជាប្រវត្តិសាស្ត្រថ្មីដែលក្លិបនៅអង់គ្លេស៤បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានធំបំផុតទាំង២នៅអឺរ៉ុបគឺ UEFA Champions League និង Europa League ។ បន្ទាប់ពីឈ្នះដៃគូរៀងខ្លួន ក្នុងការប្រកួតនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឥឡូវនេះដល់ពេលដែលនិយាយពីវគ្គផ្តាច់ព្រ័ត្រវិញម្តង៖

​Champions League

ហង្សក្រហម Liverpool នឹង​ត្រូវ​តទល់​ជាមួយ​ Spurs វគ្គ​ផ្ដាច់ព្រ័ត្រ UCL។ សម្រាប់​ពេលវេលា​ប្រកួត​នឹង​រៀបចំ​នី​ថ្ងៃ​ទី ១ ខែ មិថុនា ចំ​យប់​ថ្ងៃ​សៅរ៍​ម៉ោង​២​រំលង​អាធ្រាត្រ​​នៅ​កម្ពុជា។ ទីតាំង​ប្រកួត​​នៅ​កីឡដ្ឋាន Wanda Metropolitano ក្នុង​ប្រទេស​​អេស្ប៉ាញ ដែល​ជា​ផ្ទះ​របស់​ក្លឹប Atletico Madrid។ កីឡដ្ឋាន​មួយ​នេះ​​បាន​បើ​ដំណើរ​ការ​​លេង​ជា​ផ្លូវការ​នៅ​ខែ​ កញ្ញា ឆ្នាំ ២០១៧។

Europa League

ក្រុម​មក​ពី​ទីក្រុង​ឡុងដ៏​ទាំង​ពី​គឺ Arsenal និង Chelsea ត្រូវ​ណាត់​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ថ្ងៃ​ទី​ ២៩ ខែ ឧសភា​​ខាង​មុខ​នេះ។ ចំពោះ​ទី​តាំង​ប្រកួត​នៅ​កីឡដ្ឋាន Baku Olympic Stadium ក្នុង​ទីក្រុង Baku ប្រទេស​ Azerbaijan។ ងាក​ទៅ​មើល​ម៉ោង​ប្រកួត​គឺ​ល្អ​មែនទែន​ រៀបចំ​នៅ​ម៉ោង​៦​ល្ងាច​នៅ​កម្ពុជា។

ការផ្សាយផ្ទាល់ពានធំៗទាំង២នេះ នឹងមានលើ Page Goal.Com ក្នុងបណ្តាញសង្គម Facebook និង Youtube។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT