ក្រុម Liverpool ទទួលបានប្រាក់ ៤,៣លានផោនពីក្រុម Barcelona បន្ទាប់ពីខ្សែបម្រើ Coutinho បានជួយក្រុមនេះឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។
ក្នុងកិច្ចសន្យាលក់ Coutinho កន្លងទៅ ក្រុម Liverpool បានបញ្ជាក់ច្បាស់ថាពួកគេនឹងទទួលបានលុយបន្ថែមជិត៥លានផោនខាងលើទៀត ប្រសិនបើកីឡាករប្រេស៊ីលរូបនេះធ្វើបានល្អ ជួយក្រុមអ្នកមានបុណ្យឡើងដល់វគ្គ៨ក្រុមចុងក្រោយ។ ជាលទ្ធផល ក្រុម Barcelona ឡើងបានមែន ហើយឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀត ប៉ុន្តែក៏ត្រូវក្រុម Liverpool ទម្លាក់ត្រឹមវគ្គនេះផងដែរ។
ដូច្នេះហើយ ក្រុម Liverpool មិនត្រឹមតែធ្វើឱ្យក្រុម Barcelona ឈឺចាប់វគ្គ៤ក្រុមចុងក្រោយទេ ប៉ុន្តែពួកគេក៏ទទួលបានលុយបន្ថែមជិត៥លានផោនទៀតផង៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET