លោក Unai Emery បានចាត់ទុកការឈ្នះ Valencia មិនមែនជាជោគជ័យធំសម្រាប់ក្រុម Arsenal ឡើយ ព្រោះពួកគេមិនទាន់បានលើកពាននៅឡើយ។
កាំភ្លើងធំ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Europa League ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Valencia ក្នុងលទ្ធផល ៧-៣ គិតទាំងពីរជើង។ ត្បិតតែធ្វើបានល្អនៅវគ្គ៤ក្រុមចុងក្រោយនេះមែន ប៉ុន្តែសម្រាប់លោក Emery បានចាត់ទុកថាមិនទាន់ជោគជ័យសម្រាប់ក្រុមនោះទេ ព្រោះមិនទាន់បានលើកពាននៅឡើយ។
អ្នកចាត់ការដែលធ្លាប់ដឹកនាំ Sevilla លើកពាន Europa League ៣សម័យកាលខាងលើបាននិយាយដូច្នេះថា៖ “វាមិនទាន់បញ្ចប់ឡើយ វាមិនទាន់ជោគជ័យទេ យើងត្រូវលេងវគ្គផ្ដាច់ព្រ័ត្រទៀត។ យើងសប្បាយចិត្តដល់វគ្គនេះ ប៉ុន្តែយើងត្រូវប្រឹងលើសដើមដើម្បីឈ្នះការប្រកួត១ប្រកួតទៀត”។
ក្រុម Arsenal នឹងត្រូវប៉ះក្រុម Chelsea នៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៩ខែនេះ នៅទីក្រុង Baku ប្រទេសអាហ្សេបៃហ្សង់៕ប្រភប៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET