Eden Hazard ជាវីរបុរសស៊ុតគ្រាប់ចុងក្រោយឱ្យ Chelsea ឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League នៅវគ្គប៉េណាល់ទីកាត់សេចក្ដី យកឈ្នះលើ Eintract Frankfurt ៤-៣។
ក្រោយពីបានជួយក្រុមតោខៀវឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះហើយ មានអ្នកកាសែតជាច្រើនបានចោទសំនួរសួរទៅកីឡាករបែលហ្សិកថានេះអាចជាប្រកួតចុងក្រោយរបស់គេឱ្យ Chelsea ឬទេ? ចំពោះរឿងនេះ Hazard បានបញ្ជាក់ថារូបគេមិនទាន់ច្បាស់ថានឹងមានរឿងអ្វីកើតឡើងឡើយ នៅពេលអនាគត។
ខ្សែបម្រើឆ្នើមខាងលើបានបន្ដទៀតថា៖ “ខ្ញុំមិនច្បាស់ទេ ប៉ុន្តែអ្វីដែលច្បាស់គឺខ្ញុំចង់ឈ្នះពានរង្វាន់ជាមួយក្រុមនេះ។ ប្រសិនបើនោះជាប្រកួតចុងក្រោយមែន ខ្ញុំនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីឈ្នះវា ហើយបើមិនមែនទេ យើងនឹងរង់ចាំមើលទាំងអស់គ្នា។ ក្នុងចិត្តខ្ញុំ ខ្ញុំមិនទាន់ដឹងច្បាស់ទេ”។
Hazard មានទំនាក់ទំនងខ្ពស់ក្នុងការផ្លាស់ទៅលេងនៅ Real Madrid ក្រោយពីរូបគេមិនព្រមបន្ដកុងត្រានៅតោខៀវទៀត៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET