• សុខ ធី ​ថា ​ប៉ះ Rodtang ​ស្អែក នឹង​ប្រើ​ក្បាច់ ​ថយ​ទាត់ ​ថត​ម៉ាត់​

    អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា សុខ ធី ​នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​កំពូល​ថៃ Rodtang ​នៅ​ថ្ងៃ​ស្អែក​នេះ ​ក្នុង​ការ​ប្រកួត One Championship ​នៅ​ប្រទេស​ថៃ​។

    Rodtang ​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​ប្រដាល់​រឹង​ដូច​ដែក​នោះ ​បាន​និយាយ​ថា​រូបគេ​នឹង​ព្យាយាម​យក​ឈ្នះ​កីឡាករ​កម្ពុជា​ឱ្យ​បាន ​ហើយ​បើ​អាច​នឹង​វាយ​ឱ្យ​សន្លប់​តែ​ម្ដង។ ខណៈ​ដែល​ខាង​កម្ពុជា សុខ ធី ក៏​មិន​ញញើត​ខ្លាំង​ចំពោះ Rodtang ​ដែរ ព្រោះ​បាន​ដឹង​ក្បាច់​អស់​ទៅ​ហើយ។

    សុខ ធី ​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ថ្ងៃ​ស្អែក​នេះ រូបគេ​នឹង​ប្រើ​យុទ្ធសាស្ត្រ ថយ​ទាត់ ថយ​ម៉ាត់ ​ដើម្បី​យក​ឈ្នះ​លើ Rodtang ​នេះ​ឱ្យ​បាន។ វា​ជា​អ្វី​ដែល​រូបគេ​ដឹង ព្រោះ Rodtang ​នឹង​ដើរ​បុក​ខ្លួន​ជា​មិន​ខាន ដូច្នេះ​ហើយ​មាន​តែ​ថយ​ដើម្បី​ទាត់ ​និង​ម៉ាត់​ទេ ​ទើប​អាច​ទៅ​រួច៕

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT