ភ្នាក់ងាររបស់កីឡាករ Gareth Bale គឺលោក Jonathan Barnett បានចេញមុខបកស្រាយដោយត្រង់ៗថា Gareth Bale ពិតជាពុំមានបំណងចាកចេញពីក្លឹប Real Madrid ដូចចចាមអារ៉ាមបានចុះផ្សាយនោះទេ។
ផ្ទុយទៅវិញលោកមានតែបារម្ភខ្លាចអ្នកចាត់ការលោក Zinedine Zidane មិនយល់ព្រមគិតគូរលើបំណងរបស់ Bale។ លោកបានប្រាប់សារព័ត៌មាន Sky Sports ដូច្នោះថា៖ “ខ្ញុំមិនច្បាស់ថា Zidane ចង់ឲ្យគាត់នៅឬអត់ទេ តែពេលនេះ Bale គេចង់នៅពិតមែន”។
លោកសង្កត់ធ្ងន់៖ “លោកនៅជាប់កុងត្រា ហើយគាត់នឹងចាកចេញដោយរីករាយបើបន្តដល់ឆ្នាំ ២០២២ តាមការមើលឃើញរបស់ខ្ញុំ Bale គឺជាកីឡាករមួយក្នុងចំណោម ៣ ឬ ៤ រូបដែលល្អបំផុតក្នុងលោក”។
បញ្ជាក់ថារបាយការណ៍ពី Marca ធ្លាប់ចុះផ្សាយអ្នកចាត់ការ Zidane បានចូលជជែកជាមួយកីឡាករមួយចំនួនមានតាំងពី Dani Ceballos, Bale និង Marcos Llorente បញ្ជាក់ជុំវិញការចាកចេញរបស់ពួកគេនារដូវក្តៅ ចំណែកឯ Bale ក៏ល្ហិចល្ហៀងថាប្រឈមនឹងផ្លាស់ទៅ Premier Leaug ដូចគ្នានៅពេលខាងមុខ។ ប្រភព: Marca
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET