ដំណឹងផ្លូវការបានចុះផ្សាយមុននេះបន្តិចក្លឹប Real Madrid បានព្រមព្រៀងលើការចុះហត្ថលេខាកិច្ចបន្តកុងត្រាថ្មី ជាមួយក្រុមហ៊ុន Adidas ដល់ឆ្នាំ ២០២៨ ក្រោមទំហំសាច់ប្រាក់ប្រមាណ ១,១ ពាន់លានអឺរ៉ូ ឬខ្ទង់ ១,២ ពាន់លានដុល្លារអាមេរិក។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ដោយនាយកជាន់ខ្ពស់លោក Kasper Rorstedនិយាយថា៖ “កិច្ចព្រមព្រៀងនេះនឹងជួយយើងឲ្យសម្រេចបេសកកម្មដើម្បីក្លាយជាក្រុមហ៊ុនកីឡាល្អដាច់គេក្នុងលោក ជាពិសេសគឺដឹកនាំពង្រឹងបន្ថែមទៀតក្នុងពិភពបាល់ទាត់ផងដែរ”។
រំឭកថាចចាមអារ៉ាមកន្លងទៅក៏បានចុះផ្សាយថាក្រុមហ៊ុនរបស់អាមេរិកមួយនេះក៏សម្លឹងចង់សហការជាមួយក្លឹប Liverpool ដែលកំពុងឈរចំណាត់ថ្នាក់ទី ២ នៅ Premier League ផងដែរ តែមិនទាន់មានដំណឹងជាក់លាក់ណាមួយនៅឡើយ។
របាយការណ៍មួយផ្សេងទៀតកាលពីសប្តាហ៍មុនតួលេខលក់របស់ក្រុមហ៊ុនបានមានការធ្លាក់ចុះប្រមាណ ៣ ភាគរយនាត្រីមាសដំបូងក្នុងទីផ្សារអឺរ៉ុប តែក្រុមហ៊ុនសង្ឃឹមនឹងអាចដោះស្រាយបញ្ហានេះឲ្យត្រលប់មករកភាពល្អប្រសើរវិញក្នុងពេលខាងមុខ។ ប្រភព: AllFootball
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET