ក្រុម Spurs បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយក្រុម Liverpool ហើយ ក្រោយពីឈ្នះ Ajax កាលពីយប់មិញនេះ។
នេះជាប្រវត្តិសាស្ត្រថ្មីមួយដែលក្រុមនៅអង់គ្លេស២ក្រុមដណ្ដើមយកពានរង្វាន់ UEFA Champions League នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ រវាងក្រុម Liverpool និង Spurs គេសង្កេតឃើញថា Spurs ហាក់ខ្សោយជាងហង្សក្រហមបន្តិច ត្បិតអីពួកគេអវត្តមានប្រធានក្រុម Harry Kane ។
តែបើមើលកាលពីយប់មិញ គេសង្កេតឃើញថា Kane បានរត់ចូលទីលានដើម្បីអបអរជាមួយមិត្តរួមក្រុមបានជាធម្មតា ដោយគ្រាន់តែឈឺជើងបន្តិចបន្ដួចប៉ុណ្ណោះ។ ខណៈដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ខែក្រោយនោះ សល់ពេល២០ថ្ងៃទៀត គេរំពឹងថាប្រធានក្រុមអង់គ្លេសខាងលើនឹងជាទាន់ពេលវេលា ដើម្បីជួយក្រុមបានជាធម្មតាវិញមិនខាន៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET