ក្រុម Ajax បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយពីត្រូវក្រុម Spurs ឈ្នះក្នុងលទ្ធផល ៣-២ សម្រាប់ជើងទី២។
Spurs ឈ្នះ ៣-២ នេះ គឺមានន័យថាពួកគេឈ្នះគ្រាប់ក្រៅដីលើក្រុម Ajax ខណៈដែលជើងទី១កន្លងទៅ Ajax ឈ្នះក្នុងលទ្ធផល ១-០។ ការប្រកួតជើងទី២យប់មិញ អ្នកគាំទ្រនិងកីឡាករ Ajax យំមិនចេញទេ ត្បិតអីពួកគេសឹងតែបានឡើងវគ្គបន្ដហើយ ប៉ុន្តែបែរជាភ្លាត់ចុងម៉ោង នៅនាទី៩០+៥ ទៅហើយនោះ។
លោក Erik ten Hag អ្នកចាត់ការក្រុម Ajax បាននិយាយក្រោយចប់កាប្រកួតថាក្រុមរបស់លោក គួរតែមានឱកាសច្រើនជាងនេះ ហើយទទួលបានការលេងវគ្គផ្ដាច់ព្រ័ត្រ។ តែទោះយ៉ាងណា លទ្ធផលបានចេញមកហើយ គឺក្រុមដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះ ជា Spurs នោះទេ។ លោកក៏បានចូលរួមអបអរសម្រាប់ការវាយបកនិងធ្វើបានល្អរបស់ក្រុមអង់គ្លេសផងដែរ។ ១ឃ្លាចុងក្រោយរបស់លោក Erik គឺ៖ បាល់ទាត់អាចស្រស់ស្អាតខ្លាំងណាស់ ហើយវាក៏អាចអាក្រក់ខ្លាំងណាស់ដែរ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET