អង់គ្លេសអាចនឹងក្លាយជាប្រទេសដំបូងក្នុងលោកដែលមានក្រុម ៤ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ UEFA ដែលរួមមាន Champions League និង Europa League ប្រសិនណា Chelsea/Arsenal អាចឡើងទៅកាន់វគ្គចុងក្រោយ។
ហង្សក្រហមដែលបានរក្សាកៅអីវគ្គផ្តាច់ព្រ័ត្រយ៉ាងល្អក្រោយវាយបកមិនទុកមុខ ៤-០ ទៅលើ Barcelona ស្របពេល Tottenham បានយកឈ្នះលើ Ajax ក្នុងទឹកដីហូឡង់។
នៅ Europa League កាលពីជើងទី ១ សម្រាប់ Chelsea បានត្រឹមស្មើទល់ Frankfurt ១-១ ខណៈ Arsenal ឈ្នះ Valencia ៣-១។ នៅរាត្រីនេះនឹងបង្ហាញលទ្ធផល ២ គូចុងក្រោយលើទំព័រ CTS Sports។