យោងតាមសារព័ត៌មាន Don Balon បានចុះផ្សាយថាអ្នកចាត់ការក្លឹបលោក Zinedine Zidane បាននឹងកំពុងសម្លឹងឃើញបេក្ខភាពថ្មី ២ រូបដែលត្រូវជ្រើសយកមួយមកត្រៀមជំនួសតំណែងរបស់ Casemiro នៅតំបន់បម្រើកណ្តាល។
ប្រភពបន្តថាអ្នកចាត់ការសញ្ជាតិបារាំងរូបនេះ មើលឃើញគុណភាពលេងរបស់កីឡាករ N’Golo Kante របស់ក្លឹប Chelsea និង Tanguy Ndombele របស់ក្លឹប Olympique ក្នុងគោលដៅចង់ចុះហត្ថលេខានាំយកមកទឹកដី Bernabeu។
សម្រាប់ Casemiro ឯណោះវិញ កន្លងមកល្ហិចល្ហៀងថាក្លឹបសេដ្ឋីបារាំង PSG ចង់បាន ហើយប្រសិនណាជោគជ័យពិតមែន នោះក៏នឹងផ្តល់ចំណូលមួយផ្នែកធំងាយស្រួលដល់ស្តេចសត្រៀមសម្រាប់ចរចាយក Kante ឬ Ndombele មកផងដែរ។ ប្រភព: Goal
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET