ក្រុម Spurs នឹងប្រជែងជាមួយក្រុម Ajax នៅយប់នេះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។
ការលេងនៅទឹកដីហុល្លង់នេះ ត្រូវបានលោក Mauricio Pochettino យល់ឃើញថាមិនមែនជារឿងងាយទេសម្រាប់ Spurs ក្នុងការវាយបកយកឈ្នះវិញ។ ប៉ុន្តែលោកក៏មិនអស់សង្ឃឹមដែរ សម្រាប់ការប្រកួតនៅរាត្រីនេះ លោកបានប្រាប់ទៅកីឡាករ Spurs ទាំងអស់ថាត្រូវលេងដោយភាពសប្បាយរីករាយ សេរីភាព ព្រោះក្រុមបានធ្វើល្អអស់ពីសមត្ថភាពហើយ។ ក្រុម Spurs គ្មានអ្វីដែលត្រូវចាញ់ទៀតឡើយ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនខាងលើ យល់ឃើញថាក្រុម Spurs បានឡើងមកដល់វគ្គនេះ គឺជារឿងអស្ចារ្យបំផុតហើយក្នុងប្រវត្តិសាស្ត្រ។ ហើយបើសិនអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រទៀត នោះជាជោគជ័យធំធេងខ្លាំងណាស់សម្រាប់សមាជិកក្រុមទាំងមូល៕bប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET