លោក Valverde អ្នកចាត់ការក្រុម Barcelona បានចាត់ទុកលទ្ធផលចាញ់ Liverpool ៤-០ នៅ UCL នេះ ជាលទ្ធផលអាក្រក់បំផុត និងសឹងតែមិនគួរឱ្យជឿនោះទេ។លទ្ធផលធ្លាក់នេះដែរ គឺជាលើកទី២ហើយសម្រាប់ក្រុម Barcelona ដែលស៊ីគេបាន៣គ្រាប់ជើងទី១ទឹកដីខ្លួនឯង ប៉ុន្តែបែរជាភ្លាត់ចាញ់គេវិញនៅជើងទី២ នេះ។ ដោយកាលពីលើកមុន ឈ្នះ Roma ៤-១ ក្នុងដី ហើយទៅចាញ់នៅអ៊ីតាលី ៣-០ វិញ ធ្លាក់ដដែល។ ដោយសារតែរឿងនេះ កើតឡើង២ឆ្នាំជាប់គ្នានេះហើយ ទើបបានជាលោក Valverde បានចាត់ទុកថានេះជាកំណត់ត្រាអាក្រក់បំផុតមួយ។
“វាបានកើតម្ដងហើយម្ដងទៀតសម្រាប់យើង។ ពិតជាអាក្រក់ខ្លាំងណាស់។ Liverpool ចាប់ផ្ដើមបានយ៉ាងល្អ ពួកគេបានបិតយើងជាប់ ហើយពួកគេលេងបានយ៉ាងរហ័ស។ យើងមានឱកាសរកគ្រាប់បាល់ ប៉ុន្តែយើងធ្វើមិនបានសម្រេច។ វាពិតជារឿងដែលអត់សំណាងសម្រាប់ក្រុមយើងឡើយ។ យើងសុំទោសអ្នកគាំទ្រទាំងអស់”៕
ប្រភព៖DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET