ពិតជានឹកស្មានមិនដល់! អេស្ប៉ាញដកគ្រូបង្វឹក Julen Lopetegui ចេញ ទាំងការប្រកួត World Cup 2018 នឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។
លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញបានប្រកាសដូចខាងលើនេះ បន្ទាប់ពីព្រឹកមិញនេះមានដំណឹងថាលោក Julen Lopetegui នឹងទៅដឹកនាំក្រុម Real Madrid ក្រោយពីចប់ World Cup ។ យ៉ាងណាមិញ ការដកគ្រូបង្វឹកទាំងដែលព្រឹត្តិការណ៍ World Cup កៀកនឹងចាប់ផ្ដើមនេះ នឹងធ្វើ ឱ្យអេស្ប៉ាញ គ្មានគ្រូបង្វឹកទេ ពេលលេងនៅ World Cup ។ប្រភព៖ MARCA