• កីឡាករ Barcelona ៖ យើង​សុំ​ទោស​អ្នក​គាំទ្រ ​ក្រុម Liverpool ​គេ​ឆ្លាត​ជាង​យើង​

    Sergio Busquets ​បាន​និយាយ​សុំទោស​អ្នក​គាំទ្រ Barcelona ​ទាំង​អស់ ក្រោយ​ពី​ក្រុម​របស់​ខ្លួន ​បរាជ័យ​ធ្ងន់​ក​ក្រោម​ថ្វី​ជើង​របស់ Liverpool ​នៅ​យប់មិញ​នេះ​។កាល​ពី​ជើង​ទី១ ​ក្រុម Liverpool ​ចាញ់ ៣-០ ​ប៉ុន្តែ​សម្រាប់​ជើង​ទី​២​ ​ពួកគេ​បាន​យក​ឈ្នះ ៤-០ ​វិញ ដើម្បី​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ យ៉ាងណា ​លទ្ធផល​ចាញ់​ជើង​ទី​២​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​មិន​សប្បាយ​ចិត្ត​ឡើយ ត្បិត​អី​ជើង​ទី​១ ​ឈ្នះ​បាន ៣-០ ​ហើយ យ៉ាង​មិច​បាន​ជា​ជើង​ទី​២ ​ចាញ់ ៤-០ ​វិញ​ដូច្នេះ​។

    កីឡាករ Sergio Busquets ​ក្រោយ​ចប់​ការ​ប្រកួត​ក៏​បាន​និយាយ​ពី​ការ​ប្រកួត​ខាង​លើ​ដែរ​ថា​៖ “ខ្ញុំ​សុំទោស​អ្នក​គាំទ្រ​ទាំង​អស់។ Liverpool ​ប្រកួត​នេះ ពួកគេ​ឆ្លាត​ជាង​យើង ពួកគេ​លេង​បាល់​រហ័ស។ ខ្ញុំ​គិត​ថា​យើង​មាន​ឱកាស​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ដែរ ​ប៉ុន្តែ​វា​មិន​មែន​ថ្ងៃ​នេះ​ទេ។ សម្រាប់​រឿង​កើត​ឡើង​នៅ Rome ​រដូវ​កាល​មុន ​បាន​កើត​ឡើង​សម្រាប់​យើង​រដូវ​កាល​នេះ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​ទទួល​យក”។

    រំលឹក​ថា​កាល​ពី​រដូវ​កាល​មុន Barcelona ​លេង​នៅ UCL ​នេះ​បាន​យក​ឈ្នះ Roma ​៤-១ ​ទៅ​ហើយ​នៅ​ជើង​ទី​១​ទឹក​ដី​ខ្លួន​ឯង ប៉ុន្តែ​ជើង​ទី​២​បែរ​ជា​ចាញ់ ៣-០ ​វិញ ​ហើយ​ក៏​ធ្លាក់​ចេញ​ពី​ពាន​នេះ ​ស្រដៀង​នឹង​រដូវ​កាល​នេះ​ដែរ៕

    ប្រភព៖ DailyMail

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT