ក្រុម Liverpool បានទម្លាក់ក្រុម FC Barcelona បានហើយក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្នុងលទ្ធផល ៤-៣ គិតទាំងពីរជើង។កាលពីជើងទី១ ក្រុម Liverpool ចាញ់ ៣-០ ទៅហើយ ប៉ុន្តែសម្រាប់ជើងទី២នេះវិញ ពួកគេមិនអស់សង្ឃឹមឡើយ ពោលគឺកាន់តែប្រឹងលេងថែមទៀតរហូតស្វែងរកគ្រាប់បាល់ជាបន្ដបន្ទាប់ និងយកឈ្នះបានវិញ ៤-០។ លទ្ធផលវាយបកយ៉ាងអស្ចារ្យនេះ បានធ្វើឱ្យអ្នកគាំទ្រហង្សក្រហមសប្បាយចិត្តជាខ្លាំង ហើយបើមើលទៅ Klopp រឹតតែញញឹមបិតមាត់មិនជិតថែមទៀត។
អ្នកចាត់ការខាងលើបានបញ្ជាក់ថាកីឡាករក្រុម Liverpool មានកម្លាំងដូចជាយក្ស មិនដឹងថាពួកគេមានកម្លាំងនេះមកពីណានោះទេ។ ពេញ៩០នាទី ពួកគេបានបញ្ជាក់ថាមិនមានអស់កម្លាំងបន្តិចឡើយ ពោលគឺមានចិត្តចង់ប្រយុទ្ធដល់ទីបញ្ចប់តែម្ដង។ វាគឺជារឿងមិនគួរឱ្យជឿឡើយ ដែលក្រុម Liverpool អាចវាយបកយកឈ្នះវិញល្អយ៉ាងនេះ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET