យោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយថាក្លឹប Manchester United កំពុងដាក់ចេញនូវតម្លៃខ្លួនរបស់ខ្សែបម្រើឆ្នើម Paul Pogba ដោយខ្ពស់ដល់ទៅ ១៦០ លានផោន ពោលជាតម្លៃដាច់ឆ្ងាយធៀបនឹងការផ្តល់ជូនពីសំណាក់ក្លឹប Real Madrid។
ប្រភពបានបន្ថែមថា R.Madrid កន្លងទៅត្រូវគេរាយការណ៍អស់ច្រើនហ៊ានចាយត្រឹម ១០០ លានផោនតែប៉ុណ្ណោះ ក្នុងការចង់បាន Paul ព្រោះក៏ជាទំហំដោះដូរចំណេញសម្រាប់ United ដែលយកចេញពី Juventus កាលពីប៉ុន្មានឆ្នាំមុន។
យ៉ាងណាមិញតាមការរំពឹងទុកប្រសិនណាតម្លៃនេះមិនអាចចរចាឲ្យចុះទាបទេនោះ ប្រហែលជា R.Madrid នឹងថយមួយជំហាន សម្លឹងមើលសមាសភាពនៃកីឡាករដទៃ ព្រោះជាទូទៅស្តេចសមិនអាចវិនិយោគលើការជះលុយច្រើនបែបនេះលើកីឡាករទោលតែម្នាក់ទេ។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET