អតីតអ្នកចាត់ការនៅក្លឹបតោខៀវ Chelsea លោក Antonio Conte ត្រូវបានគេរាយការណ៍ថាទៅថ្ងៃខាងមុខលោកក៏មានគំនិតចង់ទៅដឹកនាំនៅក្លឹប AS Roma នៃក្របខ័ណ្ឌអ៊ីតាលី ក្រោយឈរជើងទំនេរចោលអស់រយៈពេលប៉ុន្មានខែមកនេះ។
ប្រភពចេញពី The Guardian និង Calciomercato បានស្រង់សម្តីរបស់ Conte ដូច្នោះថា៖ “ខ្ញុំស្រលាញ់ទីក្រុងរ៉ូម ដោយធ្លាប់រស់នៅទីនោះរយៈពេល ២ ឆ្នាំពេលខ្ញុំដឹកនាំជម្រើសជាតិអ៊ីតាលី (២០១៤-១៦) ហើយពេលនេះស្ថានភាពនឹងមានការផ្លាស់ប្តូរ តែមិនដឹងថាពេលខាងមុខឬពេលក្រោយ ខ្ញុំកំពុងគិតថានឹងទៅដឹកនាំនៅ AS Roma”។
រំឭកថា Conte បានចាកចេញពី Juventus មកដឹកនាំនៅ Chelsea ដោយជួយឲ្យក្រុមឈ្នះ Premier League មួយលើកនារដូវកាល ២០១៦/១៧ ប៉ុន្តែនៅរដូវកាលបន្ទាប់ក្រោយឈរនៅចំណាត់ថ្នាក់ទី ៥ ដែល ៣៨ ប្រកួតឈ្នះបាន ២១ ប្រកួត លោកក៏ត្រូវបានចែកផ្លូវជាមួយក្លឹប។ ប្រភព: FoxSportAsia
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET