Iker Casillas បានចេញពីមន្ទីរពេទ្យហើយ ក្រោយពីសម្រាកព្យាបាលច្រើនថ្ងៃ ដោយសារតែបញ្ហាគាំងបេះដូង ពេលហ្វឹកហាត់ជាមួយក្រុម Porto ។
វីរបុរសរបស់ក្រុម Porto បានគាំងបេះដូង អំឡុងពេលហាត់ជាមួយក្រុម Porto ហើយជាសំណាងបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។ ក្រោយពីចេញពីមន្ទីរពេទ្យ Casillas បានប្រកាសភ្លាមថា រូបគេធម្មតាវិញហើយ ប៉ុន្តែរឿងអនាគតបាល់ទាត់របស់ខ្លួនវិញ មិនទាន់ច្បាស់ឡើយ។ លោកនឹងសម្រាក២ទៅ៣ខែសិន ដើម្បីវិលមកសម្រេចចិត្តម្ដងទៀត។
សម្រាប់ក្លឹប Porto វិញ ចង់ឱ្យកីឡាករវ័យ៣៧ឆ្នាំខាងលើនេះចូលនិវត្តន៍តែម្ដង ព្រោះបញ្ហាបេះដូងដែលកើតលើកីឡាករវ័យច្រើនបែបនេះ មានហានិភ័យខ្លាំង ជាងកើតលើកីឡាករក្មេងៗ៕
ប្រភព៖ BBC
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET