ខ្សែការពារសំខាន់ Van Dijk និង Chamberlain បានអវត្តមានហាត់ជាមួយក្រុមក្នុងការប្រមូលផ្ដុំចុងក្រោយនេះ ដោយសារតែពួកគេមានបញ្ហាបន្តិចបន្តួច។
Van Dijk ត្រូវបានគេដឹងថាឈឺជើងប៉ុន្មានសប្ដាហ៍មកហើយ ប៉ុន្តែត្រូវលេងដើម្បីក្រុម។ ស្របពេល Chamberlain វិញ មានបញ្ហាសាច់ដុំ។ កីឡាករទាំងពីរនាក់នេះ នឹងត្រូវពិនិត្យម្ដងទៀតជាចុងក្រោយ ដើម្បីប្រាកដថាពួកគេអាចចូលលេងបានឬអត់ទល់ក្រុម Barcelona នៅរាត្រីនេះ។
ប្រសិនបើ Liverpool អត់២នាក់នេះទៀត នោះពួកគេនឹងពិបាកខ្លាំងហើយក្នុងការយកឈ្នះលើក្រុម Barcelona ព្រោះសរុបទៅកីឡាករសំខាន់៤នាក់ក្នុងក្រុម Salah , Firmino , Van Dijk និង Chamberlain មិនអាចចូលលេងបានដូច្នេះ។ ក្រុម Liverpool បើចង់មានឱកាសឡើងទៅវគ្គបន្ដបាន លុះត្រាតែឈ្នះក្រុម Barcelona ៤គ្រាប់ឯណោះ៕
ប្រភព៖ dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET