Zidane អ្នកចាត់ការក្រុម Real Madrid បានហៅកីឡាករ៤នាក់មកនិយាយទល់មុខគ្នា ហើយ៤នាក់នេះ មាន៣នាក់ដែលត្រូវក្លឹបលក់ចេញនារដូវក្ដៅខាងមុខនេះ។
៤នាក់ដែលទៅជួប១ទល់១ជាមួយ Zidane គឺ Gareth Bale , Llorente , Dani Ceballos និង Marcelo ។ គេមិនទាន់ប្រាកដថា៣នាក់ក្នុងចំណោម៤នាក់នោះ ជានរណាឱ្យប្រាកដទេថានឹងត្រូវចាកចេញ ប៉ុន្តែប្រភពស្និទ្ធនឹងក្លឹបនេះបានបង្ហើបថា Marcelo មិនចាកចេញទៅណាទេ រដូវកាលក្រោយនេះ។ ដោយឡែក Bale វិញ បានប្រាប់ត្រង់ទៅ Zidane ថា រូបគេមិនសក្ដិសមក្នុងទម្រង់លេងរបស់អ្នកចាត់ការបារាំងនេះឡើយ។
ការបញ្ចេញកីឡាករច្រើននាក់នេះដែរ ក្រុម Real Madrid មានគម្រោងនាំចូលកីឡាករថ្មីច្រើននាក់មែនទែន។ ដោយបច្ចុប្បន្ននេះ ពួកគេកំពុងទាក់ទង Pogba របស់ Man Utd ខ្សែបម្រើប្រយុទ្ធ Eden Hazard របស់ Chelsea និងខ្សែបម្រើ Eriksen របស់ Spurs ៕ប្រភព៖ Sportbible
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET